October 14, 2026

សន្តិសុខសង្គម

(កំពង់ស្ពឺ)៖ កម្លាំងនគរបាលខេត្តកំពង់ស្ពឺ បានឃាត់ខ្លួននារីម្នាក់ អាយុ១៩ឆ្នាំ ពាក់ព័ន្ធករណីប្រើប្រាស់ពាក្យសម្ដីអសុរោះ និងជេរប្រមាថវីរកងទ័ព តាមរយៈការផ្សាយវីដេអូផ្ទាល់នៅលើបណ្ដាញសង្គម BIGO Live កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។ ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ដោយកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ...
(បន្ទាយមានជ័យ)៖ កម្លាំងសមត្ថកិច្ចចម្រុះតាមព្រំដែន បានចុះប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបករណីលួចនាំចូលទំនិញពីប្រទេសថៃចូលមកកម្ពុជា តាមភូមិសាស្ត្រច្រករបៀង ដោយឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ កាលពីវេលាម៉ោង ៧៖៤៥នាទីយប់ ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ នៅចំណុចភូមិអភិវឌ្ឍន៍ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន...
(កំពង់ស្ពឺ)៖ បុរសម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកភ្នំស្រួច ស្រាវជ្រាវឃាត់ខ្លួនបាន បន្ទាប់ពីធ្វើសកម្មភាពយកដែកមូលប្រវែង ៦ម៉ែត្រ ចំនួន ២ដើម ដាក់ទទឹងលើផ្លូវល្បឿនលឿន នៅចន្លោះគីឡូម៉ែត្រ PK54-55 ស្ថិតក្នុងភូមិក្រាំងពោធិ៍ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បង្កឱ្យអ្នកដំណើរមានការភ័យព្រួយ។ តាមការបញ្ជាក់របស់លោកវរសេនីយ៍ទោ...
(កំពង់ចាម)៖ កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុក-ក្រុងទាំង១០ ក្នុងខេត្តកំពង់ចាម បានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ក្នុងពេលចុះល្បាតចល័តតាមភូមិសាស្ត្រងាយរងគ្រោះ ដោយសង្ស័យថាជាមុខសញ្ញាប៉ុនប៉ងលួច និងលួចមានស្ថានទម្ងន់ទោសដោយប្រើប្រាស់អាវុធ ព្រមទាំងមានមុខសញ្ញាមួយចំនួនជាប់ពាក់ព័ន្ធនឹងដីកាបង្គាប់ឱ្យចាប់ខ្លួនពីបទលួចកន្លងមក។ ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមការចង្អុលដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម...
(ត្បូងឃ្មុំ)៖ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានចុះបង្ក្រាបទីតាំងអាជីវកម្មលក់ម៉ូតូ YAMAHA PG-1 ដែលសង្ស័យពាក់ព័ន្ធនឹងការនាំចូលខុសច្បាប់ចំនួន ៥ទីតាំង នៅក្រុងសួង និងស្រុកមេមត់ ដោយដកហូតម៉ូតូបានសរុប ៩គ្រឿង។ ប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ចិន...
(ប៉ោយប៉ែត)៖ អនុវត្តតាមបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធិ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក បោន សីហា មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ បានសហការជាមួយកម្លាំងអធិដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងកម្លាំងកងរាជអាវុធហត្ថក្រុង នៅថ្ងៃទី២៤ ខែកញ្ញ្ញា ឆ្នាំ២០២៦នេះ បានឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធនឹងបទល្មើសនាំមនុស្សឆ្លងដែនខុសច្បាប់...
(ព្រះសីហនុ)៖ នៅវេលាម៉ោង ០០:១០នាទី ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងនាយកដ្ឋាននគរបាលការពារព្រំដែនទឹក ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាន បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀន និងជួញដូរអាវុធខុសច្បាប់ នៅតំបន់កោះឬស្សី ក្នុងភូមិសាស្ត្រដែនសមុទ្រខេត្តព្រះសីហនុ។ ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់របស់ឯកឧត្តម...
(មណ្ឌលគិរី)៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ទោ អេង ហាក់គ័ង អធិការនគរបាលស្រុកកោះញែក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសុខសាន្ត ដឹកនាំដោយលោកវរសេនីយ៍ត្រី មុំ មាស នាយប៉ុស្តិ៍ នៅវេលាម៉ោងប្រមាណ ៤៖១៥នាទីទៀបភ្លឺ ថ្ងៃទី២២...
(កំពង់ស្ពឺ)៖ សមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺ បានស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ពាក់ព័ន្ធករណីលួច ដែលបានរត់ផ្លោះរបងចេញពីបរិវេណសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦។ ក្រោមការដឹកនាំបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចបានបន្តស្រាវជ្រាវ...
(បន្ទាយមានជ័យ)៖ កម្លាំងចម្រុះខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ បានឃាត់ខ្លួនបុរសម្នាក់ឈ្មោះ អ៊ុំ សុផល ដែលត្រូវបានស្គាល់ថា ជាម្ចាស់អគារ ២កន្លែង ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ក្រោយសង្ស័យថា បានផ្តល់ទីតាំងឱ្យជនពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online...