នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យចំនួន ០៣នាក់ ទៅតុលាការ និងមជ្ឈមណ្ឌលកែប្រែផ្តាច់សារធាតុញៀនពាក់ព័ន្ធ៣ករណីផ្សេងគ្នា បន្ទាប់ពីត្រូវបានឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្នុងនោះ ជនសង្ស័យ ០១នាក់ ពាក់ព័ន្ធប៉ុនប៉ងរំលោភសេពសន្ថវៈលើអនីតិជនអាយុ១៥ឆ្នាំ និងជនសង្ស័យ ០២នាក់ទៀត ពាក់ព័ន្ធករណីគ្រឿងញៀន។ ការបង្ក្រាបករណីទាំងបីរួមមាន៖...
Month: July 2026
(កណ្តាល)៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានបន្តបើកប្រតិបត្តិការបង្ក្រាបបទល្មើស ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ ពាក់ព័ន្ធករណី លួចទ្រព្យសម្បត្តិ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ខណៈទ្រព្យសម្បត្តិរបស់ជនរងគ្រោះត្រូវបានស្រាវជ្រាវរកឃើញ និងប្រគល់ជូនម្ចាស់ដើមវិញ។ ប្រតិបត្តិការនេះ បានធ្វើឡើងនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត...
(កណ្ដាល)៖ កម្លាំងនគរបាលក្រុងតាខ្មៅ បានឃាត់ខ្លួនជនសង្ស័យចំនួន ៧នាក់ ដែលមានជា ២ក្រុម បន្ទាប់ពីធ្វើសកម្មភាពជិះម៉ូតូប្រដេញវាយគ្នាទៅវិញទៅមក នៅលើផ្លូវលេខ២១ ស្ថិតក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីវេលាម៉ោង ១៖៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦។...
(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ បានបើកប្រតិបត្តិការបង្ក្រាបករណីពាក់ព័ន្ធបារីអេឡិចត្រូនិក (វ៉េប) និង POD K ដោយឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃចំនួន ៣នាក់ និងដកហូតវត្ថុតាងជាច្រើន នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។ ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការអនុវត្តបទបញ្ជារបស់ ឯកឧត្តម...
